ក្មួយៗរៀនគិតបន្តិចមើល ពូអត្ថាធិប្បាយអោយក្មួយៗស្តាប់
-គ្មានការហួងហែង ក៏មិនមែនជាសេចក្តីស្នេហាដែរ
-បើគ្មានការហួងហែង ក៏មិនអាចនិយាយថា ជាការលះបង់ដែរ
-បើគ្មានការលះបង់ក៏មិនមែនជាស្នេហាពិតប្រាកដដែរ
-ប៉ុន្តែបើមានការលះបង់ តែការលះបង់នោះមិនគិតដល់តំលៃមនុស្សដែលយើងត្រូវលះបង់អោយ
ក៏មិនមែនជាស្នេហាប្រកបដោយមសិការដែរ។
ការអោយរបស់មួយទៅគេ កាលណារបស់នោះវាអត់ចាំបាច់ដល់យើង ដូចអ្នកក្បែរខាងសុំបាយយើងមួយចានសុំធូបយើងបីបួនសរសៃរ
ពេលយើងអោយទៅគេ យើងមិនអាចនិយាយនោះជាការលះបងរបស់ខ្ញុំទេ ប៉ុន្តែបើរបស់នោះវាសំខាន់ណាស់ក្នុងចិត្តយើង
នោះពេលយើងអោយទៅអ្នកណាម្នាក់នោះវាជាការលះបង់ បើគ្មានការហួងហែងផងតើរបស់នោះវាសំខាន់សំរាប់យើងយ៉ាងម៉េចទៅកើត
ហើយពេលយើងអោយវាទៅគេម៉េចយើងអាចចាត់ទុកជាកាលះបង់ទៅកើត?
No comments:
Post a Comment