ដើម្បីជ្រើសរើសគូជីវិតគួរមានត្រឹមតែលក្ខខណ្ឌតែបីយ៉ាងបានហើយ
-អ្នកត្រូវតែជាមនុស្សដែលខ្ញុំស្រឡាញ់
-អ្នកត្រូវតែជាមនុស្សដែលស្រឡាញ់ខ្ញុំ
-អ្នកត្រូវតែជាមនុស្សដែលមានតំលៃ សក្តិសមនឹងទទួលបានការស្រឡាញ់។
មិនចាំបាច់ថាអ្នកត្រូវតែជាមនុស្សដែលត្រូវតែនៅថែរក្សាខ្ញុំ អ្នកត្រូវតែជួួយសំរាលបន្ទុករបស់ខ្ញុំ
អ្នកត្រូវតែមានពេលគ្រប់គ្រាន់សំរាប់ខ្ញុំ អ្នកត្រូវតែជាមេគ្រួសារដែលត្រូវតែនៅគ្រប់គ្រងគ្រួសារអោយបានល្អ
ព្រោះថាបើអ្នកពិតជាស្រលាញ់ខ្ញុំ ទោះអ្នកមិនបាននៅជិតខ្ញុំ ក៏មុខតែខ្ញុំអាចមានអារម្មណ៍កក់ក្តៅពីចំងាយតាមរយៈសកម្មភាពណាមួយរបស់អ្នកបានដែរ។
បើអ្នកមានករណីចាំបាច់ត្រូវតែរស់នៅឆ្ងាយពីខ្ញុំ មិនបានជួយសំរាលបន្ទុករបស់ខ្ញុំ មិនបានបំពេញតួនាទីជាមេគ្រួសារល្អ
ក៏ខ្ញុំនៅតែមើលឃើញថាអ្នកមនុស្សមានតំលៃ ព្រោះការងារជាតំលៃរបស់អ្នកតំរូវអោយអ្នកត្រូវឃ្លាតឆ្ងាយពីខ្ញុំ។
ក្នុងករណីនេះខ្ញុំនៅតែមានភាពកក់ក្តៅដែលកើតពីក្តីស្រលាញ់របស់អ្នក ទោះអ្នកនៅឆ្ងាយប៉ុណ្ណាពីខ្ញុំក៏ដោយ
ហើយអ្នកនៅតែជាមនុស្សមានតំលៃសំរាប់ទទួលបានក្តីស្រលាញ់ដ៏ស្មោះត្រង់របស់ខ្ញុំជារៀងរហូត៕
ហើយយើងត្រូវតែគិតពីតំលៃនៃមនុស្សដែលយើងត្រូវលះបង់អោយដែរ បើគ្រាន់តែជាការលះបង់សំរាប់បំពេញចិត្តមនុស្សដែលយើងស្រលាញ់តែម្យ៉ាង
ជួនកាលជាលះបង់ដែលគ្មានតំលៃទេ ប៉ុន្តែជួនកាលមនុស្សអោយតំលៃលើការលះបង់របស់យើងហើយ តែគេជាមនុស្សគ្មានតំលៃ
ទាំងក្នុងគ្រួសារទាំងក្នុងសង្គម ក៏មិនគួរលះបង់អោយដែរ គ្រាន់តែស្រលាញ់គ្នា ចង់រស់នៅជាគូជីវិតនឹងគ្នា
ចង់ចែករំលែកសុខទុក្ខនឹងគ្នាមិនចាំបាច់លក្ខខណ្ឌអ្វីលើពីលក្ខខណ្ឌបីខាងលើនោះទេ មានគ្របពេលណាជាគូជីវិតបានពេលនោះភ្លាម
រឿងផ្សេងៗទៀតបន្ទាប់បន្សំណាស់។ មនុស្សដែលមានគុណច្រើនចំពោះផែនដីជាមនុស្សមានតំលៃបំផុត
ចុះតាមលំដាប់មកអ្នកមានគុណសំរាប់ជាតិ រហូតដល់មនុស្សដែលលមានគុណសំរាប់គ្រួសារ
No comments:
Post a Comment