§ ការភូតកុហក
ការដឹងថាខ្លួនបានធ្វើខុសលើគេ ការមិនបានបំពេញកាតព្វកិច្ចណាមួយដែលខ្លួនត្រូវធ្វើ
ជាដើម សុទ្ធតែធ្វើអោយយើងមានអារម្មណ៍ភ័យខ្លាចទាំងអស់។
ពួកគេនឹងគ្មានសន្តិភាពក្នុងផ្លូវចិត្តទេ។ ការរស់នៅជាអ្នករួចទោសនៃមនសិការ
ទៀបពួកគេមានសន្តិភាពលោកីយពិតប្រាកដ។
§ តម្លៃរបស់មនុស្សម្នាក់ៗ
មិនមែនជាតម្លៃដែលគេដាក់អោយនោះទេ
តម្លៃរបស់មនុស្សម្នាក់ៗ ជាតម្លៃនៃការងាររបស់គេ ការងាររបស់គេ
កំណត់តម្លៃរបស់គេ។
§ ជោគជ័យដំបូងរបស់ជីវិត គឺយើងរកឃើញថា ជីវិតគួររស់នៅក្នុងបុព្វហេតុអ្វី។
§ ប្រទេសនេះនឹងមិនមែនជាកន្លែងសុខសាន្តសម្រាប់ពួកយើងរស់នៅឡើង
បើសិនណាជាពួកយើងមិនធ្វើវាដោយកណ្តាប់ដៃរបស់ពួកយើងទេនោះ។
§ កំណើតអញកើតនៅលើផែនដីនេះ ពួកអាឈាមឆ្កែពិបាករស់ហើយ
ហើយបើខ្ញុំស្លាប់ក្នុងដំណើរនេះ ក៏ខ្ញុំសប្បាយចិត្តដែរ។
§ ចំណេះដឹងដំបូងដៃនៅក្នុងជីវិតរបស់ខ្ញុំ
គឺខ្ញុំដឹងថាពិភពលោកហ្នឹងដេក។
§ ដើម្បីអោយពេញលក្ខណៈជាមនុស្ស ដំបូងដៃបំផុត
មនុស្សត្រូវរស់នៅជាមួយការពិត។
§ យើងមិនចង់បង្ករសត្រូវនោះទេ
ប៉ុន្តែបើសកម្មភាពដ៏ត្រឹមត្រូវរបស់យើងបង្ករជាសត្រូវយើងក៏មិនខ្លាចដែរ។
§ សន្តិភាពមិនអាចរស់នៅក្នុងភាពភ័យខ្លាចបាននោះទេ ប្រើបបានទៅនឹងពន្លឺមិនអាចនៅជាមួយភាពងងឹតអញ្ជឹងដែរ។
§ ប្រយុទ្ធយ៉ាងស្វិស្វាញទល់នឹងអំពើអាក្រក់ គឺជាកាតព្វកិច្ចរបស់មនុស្សល្អ
§ ខ្លឹមដ៍ពិតប្រាកដដែលជាសមទ្ធិផលរបស់សង្គមពីមួយជំនាន់ទៅមួយជំនាន់នោះ
គឺសមទ្ធិផលដែលដិតជាប់នៅក្នុងដួងចិត្តនៅក្នុងខូរក្បាលដែលជាសន្តោនរបស់មនុស្សដែលសង្គមនោះគ្រប់គ្រង។
§ ចំនេះដឹងដែលយើងបានរៀននៅតាមសាកលវិទ្យាល័យ
វាគ្រាន់តែជាចំនេះដឹងផ្នែកបច្ចេកទេសនៃជំនាញរបស់យើងតែប៉ុណ្ណោះប៉ុន្តែនៅមានចំនេះដឹងផ្នែកទស្សនវិជ្ជាខាងមេរៀនជីរិតជាច្រើនស្អេកស្អះទៀតដែលយើងនៅមិនទាន់បានដឹង។
§ គ្មានសង្គមណាមួយរីកចំរើនបានឡើយ
បើប្រជាពលរដ្ធដែលជាម្ចាស់ប្រទេសមិនព្រមគិតគូរសង្គមរបស់ពួកគេនោះ។
§ ទស្សនៈមួយដែលពូកយើងយល់ថាជាទស្សនដែលបំផ្លាញការគិតនិងជះឥទ្ធិពលអាក្រក់ដល់កូនខ្មែរជំនាន់ក្រោយមានដូចជា
ក្បាលអាណាសក់អាហ្នឹង ដាំដើមគទៅកូនកុំមាត់ចេះច្រើនគេខឹងដឹងច្រើនគេស្អប់
ចាញ់បានជាព្រះឈ្នះបានជាមារ។ វាជាទស្សនៈដែលធ្វើអោយកូនខ្មែរជំនាន់ក្រោយមានភាពអសកម្មនិងមិនហ៊ានចូលរួមគិតគូរនិងធ្វើអំពើល្អ
គឺនឹងធ្វើអោយមនុស្សនៅសំងំស្ងៀមមិនហ៊ានកម្រើក។
§ ពាក្យថាក្បាលអាណាសក់អាហ្នឹង
មានន័យថាគិតតែឆ្នាំងបាយរបស់យើងទៅអាអ្ហើយ កុំទៅខ្វល់អាណាម៉េចម៉េចទៅអោយតែយើងបានសុខ។
វាជាទស្សនៈដែលធ្វើអោយកូនខ្មែរជំនាន់ក្រោយមានភាពអសកម្ម ភាពអាត្មានិយម
គិតតែប្រយោជន៍ផ្ទាល់ខ្លួន
និងមិនហ៊ានចូលរួមគិតគូរនិងធ្វើអំពើល្អគឺនឹងធ្វើអោយមនុស្សនៅសំងំស្ងៀមមិនហ៊ានកម្រើក-អ្នកត្រូវដឹងថា
សេចក្តីសុខទុក្ខឬសសេចក្តីវិនាសវានឹងកើតឡើងដោយជៀសមិនផុតនោះទេ ជូនគេជូនយើង។
§ តួនាទីរបស់ព្រះអាទិត្យគឺបានត្រឹមតែបញ្ចេញកាំរស្មីមកលើផែនដីតែប៉ុណ្ណោះ
ព្រះអាទិត្យមិនអាចទៅទាញទ្វារឬបង្អូចអោយចំហ
ដើម្បីបញ្ចូនពន្លឺអោយភ្លឺទៅដល់មនុស្សទាំងឡាយណាដែលដេកសំងំតែក្នុងបន្ទប់នោះឡើយ។ដូចគ្នាទៅនឹងមនុស្សទាំងឡាយណាដែលមិនព្រមស្តាប់មិនព្រមត្រិះរិះពិចារណានោះ
ដូច្នោះចំនេះដឹងឬគំនិតទស្សនៈដែលល្អៗមិនអាចរត់ទៅចូលក្នុងខួរក្បាលដើម្បីផ្តល់មូលដា្ធនក្នុងការពិចាររបស់អ្នកទាំងនោះងាយៗឡើយ។
§ គ្មានអ្នកណាដែលថ្លង់ជាងមនុស្សដែលមានត្រចៀកហើយមិនព្រមស្តាប់នោះទេ។
§ គ្រប់បញ្ហាទាំងអស់ដែលកើតមាននៅលើទឹកដីខ្មែរ
គឺមានតែខ្មែរទេដែលជាអ្នកដោះស្រាយ ហើយគ្មានបរទេសណាឬអ្នកធំណា
មកជួយដោះស្រាយជំនួសបាននោះទេ។ ខឹមវាសនា
§ ការមិនចេញទៅដោះស្រាយបញ្ហាពិតណាស់
បញ្ហានៅតែជាបញ្ហាប៉ុន្តែការចេញដោះស្រាយបញ្ហាហើយតែដោះស្រាយប្រភពបញ្ហាខុស
បញ្ហាក៍នៅតែជាបញ្ហាប៉ុន្តែការកំនត់យកប្រភពបញ្ហាត្រូវហើយ
តែឥតមានទស្សនៈក្នុងការដោះស្រាយបញ្ហា បញ្ហាក៍នៅតែជាបញ្ហាប៉ុន្តែមានទស្សនៈក្នុងការដោះស្រាយបញ្ហាហើយ
ឥតមានសកម្មភាពជាក់ស្តែងក្នុងការដោះស្រាយបញ្ហា បញ្ហាក៍នៅតែជាបញ្ហាដដែរ។
§ កុំបន្ទោសបរទេសជុំវិញ កុំបន្ទោសអ្នកដឹកនាំ
បើយើងខ្លាំងគេធ្វើអ្វីយើងមិនកើតនោះទេ។ រឿងគេចង់ជិះជាន់យើងរឿងគេចង់យកទឹកដីយើង
រឿងគេចង់បំផ្លាញយើង រឿងគេចង់ទាំងហ្នឹងជាកត្តាខាងក្រៅ
យើងមិនអាចទៅផ្លាស់ប្តូរចិត្តរបស់គេបាននោះទេ
ក៍ប៉ុន្តែយើងអាចផ្លាស់ប្តូរហេតុដែលស្ថិតនៅក្នុងកណ្តាប់ដៃរបស់យើងដើម្បីទប់ទល់ជាមួយនឹងចិត្តសត្រូវខាងក្រៅបាន។
§ មិត្តល្អទាំងឡាយចេះនិយាយអំពើល្អរបស់មិត្ត
និងចេះនិយាយការពារមិត្តនៅទីសាធារណៈ ហើយចេះនិយាយប្រាប់ពីកំហុសរបស់មិត្តនៅទីស្ងាត់កំបាំង។មិត្តល្អទាំងឡាយមិនដែលចេះនិយាយដើមមិត្តនៅពីខាងក្រាយខ្នងមិត្តនោះទេ
ក៍ប៉ុន្តែមិត្តល្អទាំងឡាយអាចនិយាយអំពីមិត្តនៅពីខាងក្រាយខ្នងមិត្តបាន
លុះត្រាតែមានបុគ្គលមួយទៀតដែលជាទីគោរពជាងបុគ្គលដែលខ្លួនរាប់អាន។
§ ការផ្តល់មូលដ្ធានក្នុងការពិចារណាដល់ប្រជាពលរដ្ធអោយយល់ដឹងពីមនោគមវិជ្ជារបស់យើងដើម្បីផ្តិតនូវមនោគមវិជ្ជានេះអោយដិតជាប់ក្នុងបេះដូង
និងនៅក្នុងខួរក្បាដែលជាផែនទីបាញ់ឆ្ពោះទៅរកគោលដៅនោះគឺជាកិច្ចការដ៍សំខាន់ណាស់របស់ពួកយើង។
§ មនុស្សដែលមានតម្លៃជាមនុស្សដែលធ្វើការងារដែលត្រឹមត្រូវ
ហើយគេយល់ថាការងារដែលគេធ្វើជាការងារដែលមានតម្លៃ។
§ ការបំផ្លាញការគិតអោយមនុស្សគិតខុសឬអោយមនុស្សលែងប្រើខួរក្បាលរបស់ខ្លួនឯងដោយប្រើតែជំនឿនោះគឺការបំផ្លាញជាតិដល់ឫសគល់។
§ ខ្លឹមដ៍ពិតប្រាកដដែលជាសមទ្ធិផលរបស់សង្គមពីមួយជំនាន់ទៅមួយជំនាន់នោះ
គឺសមទ្ធិផលដែលដិតជាប់នៅក្នុងដួងចិត្តនៅក្នុងខូរក្បាលដែលជាសន្តោនរបស់មនុស្សដែលសង្គមនោះគ្រប់គ្រង។
§ យើងត្រូវដើរសន្សឹមៗដោយមានការប្រុងប្រយ័ត្ន
ពីព្រោះយើងប្រញាប់ណាស់។
§ មនុស្សល្អមានកត្តាប្រាំយ៉ាងគឺស្គាល់អំពើល្អ
ស្រឡាញ់អំពើល្អ ដាំបណ្តុះអំពើល្អ ការពារអំពើល្អ និងពង្រីកអំពើល្អ។
§ អ្នកខ្លាំងដ៍ពិតប្រាកដនោះ គឺជាអ្នកដែលហ៊ានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនប្រាសចាកភាពអាត្មានិយម
ដើម្បីសេចក្តីសុខអ្នកដរទៃ។
§ តើបេះដូងរបស់អ្នកអាចចាត់ទុកជនរួមឈាមរបស់យើងទាំងអស់គ្នា
ជាសមាជិកគ្រួសាររបស់អ្នកផងបានដែរឬទេ?
§ បើអ្នកបន់ស្រន់ព្រះបានសូមអ្នកបន់ព្រះឲ្យជួយជំរុញទឹក
ចិត្តអ្នក ឲ្យមានការតស៊ូខ្លាំងខ្លាបានយូរជាងគេទៅបានហើយ។
§ ខ្ញុំពិតជាមានការឈឺចាប់ខ្លាំងណាស់ដែលខ្ញុំស្មោះត្រង់ចំពោះអ្នក
ប៉ុន្តែអ្នកបែរជាក្បត់ខ្ញុំតែការឈឺចាប់នេះនៅមានទំហំតិចជាងវិប្បដិសារីដែលខ្ញុំក្បត់អ្នក
នៅពេលដែលអ្នកស្មោះត្រង់នឹងខ្ញុំ។
§ ការមើលងាយការទុកចិត្តរបស់មនុស្ស
ជាអំពើដ៍ថោកទាបបំផុត។
§ ខ្ញុំពេញចិត្តនឹងស៊ូទ្រាំចំពោះការលំបាកគ្រប់បែបយ៉ាងទាំងអស់ដោយគ្មានការចូលរួមពីមនុស្សជាទីស្រឡាញ់របស់ខ្ញុំ
ប៉ុន្តែខ្ញុំពិតជាមានការឈឺចាប់ខ្លាំងណាស់
នៅពេលខ្ញុំមានសេចក្តីសុខរួចហើយខ្ញុំមិនអាចចែករំលែកសេចក្តីសុខនោះទៅកាន់មនុស្សជាទីស្រឡាញ់របស់ខ្ញុំបាន។
§ ការបដិសេដ្ឋពាក្យសន្យាមួយដោយភ្ជាប់ហេតុផលត្រឹមត្រូវ
ប្រសើរជាងការសន្យាមួយដោយខ្លូនអ្នកមិនច្បាស់លាស់។
§ តើបេះដូងរបស់អ្នកអាចចាត់ទុកជនរួមឈាមរបស់យើងទាំងអស់គ្នា
ជាសមាជិកគ្រួសាររបស់អ្នកផងបានដែរឬទេ? ខឹម វាសនា
No comments:
Post a Comment