Friday, February 28, 2014


·          “មនុស្សដែលពូកែបង្កើតរបស់ថ្មីបានគឺជាមនុស្សដែលពូកែយល់សប្តិនៅពេលអត់ដេក -ខឹម វាសនា
·         អ្នកដែលខ្លាំងគឺជាអ្នកដែលចេះធ្វើអោយអ្នកដទៃខ្លាំងដែរ -ខឹម វាសនា
·         អ្នកក្លាហានពិតប្រាដកគឺជាអ្នកដែលហ៊ានធ្វើការងារប្រឆាំងជាមួយនឹងប្រយោជន៍ផ្ទាល់ខ្លួន -ខឹម វាសនា
·         ដោយសារជាតិសាសន៍របស់យើង មើលងាយគំនិតណាស់ បានទឹកដីរបស់យើងធំ រួចហើយរួមមកតូច វាអត់មានអីចម្លែកទេ -ខឹម វាសនា
·         ក្នុងការអប់រំមនុស្ស ទ្រឹស្តីមិនឈ្នះភាពជាគំរូទេ -ខឹម វាសនា
·         ការដឹងថាពិភពលោកនេះកំពុងតែដេក គឺជាចំណេះដឹងដំបូងរបស់ជីវិត -ខឹម វាសនា
·         ជោគជ័យដំបូងរបស់ជីវិតគឺយើងដឹងថាជីវិតគួររស់នៅក្នុងបុព្វហេតុអ្វី -ខឹម វាសនា
·         ដើម្បីអោយពេញលក្ខណជាមនុស្សដំបូងដៃបំផុតមនុស្សត្រូវរស់នៅជាមួយការពិត -ខឹម វាសនា
·         នៅក្នុងរឿងមួយគេអាចបង្កើតជាលេស រាប់ម៉ឺនលេស ប៉ុន្តែការពិត គឺមានតែមួយទេ -ខឹម វាសនា
·         ការបាត់បង់ទំនុកចិត្តពីអ្នកដទៃ វាពុំមែនជារឿងសំខាន់ពេកទេ ប៉ុន្តែការបាត់បង់ទំនុចចិត្តលើខ្លួនឯង វាគឺជារឿងសំខាន់ខ្លាំងណាស់ ប៉ុន្តែទំនុចចិត្តមួយវាមិនដែលកើតប្រាស់ចាកការពិចារណាប្រកបដោយហេតុផលនោះទេ -ខឹម វាសនា
·         សព្វថ្ងៃ ខ្ញុំចង់បង្រៀនមនុស្សអោយទៅជាមនុស្ស -ខឹម វាសនា
·         បងប្អូនត្រូវចងចាំ តម្លៃរបស់មនុស្សម្នាក់ៗ មិនមែនជាតម្លៃដែលគេដាក់អោយនោះទេ តម្លៃរបស់មនុស្សម្នាក់ៗ ជាតម្លៃនៃការងាររបស់គេ
ការងាររបស់គេ កំណត់តម្លៃរបស់គេ -ខឹម វាសនា
·         ខ្ញុំពិតជាឈឺចាប់ណាស់ នៅពេលដែលអ្នកស្មោះត្រង់នឹងខ្ញុំ ប៉ុន្តែខ្ញុំបែរជាក្បត់អ្នក តែ
ការឈឺចាប់នេះ នៅមានទំហំតិចជាងវិប្បដិសារីដែលខ្ញុំក្បត់អ្នកនៅពេលដែលអ្នកស្មោះត្រង់នឹងខ្ញុំ -ខឹម វាសនា
·         បញ្ហាដែលត្រូវដោះស្រាយជាបន្ទាន់ គឺភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋ -ខឹម វាសនា
·         ប្រទេសមួយនេះ មាតុភូមិមួយនេះនឹងមិនមែនជាកន្លែងសុខសាន្តសម្រាប់ពួកយើងរស់នៅទេ
បើសិនណាជាពួកយើងមិនធ្វើវាដោយកណ្តាប់ដៃរបស់ពួកយើងទេនោះ -ខឹម វាសនា
·         បើតម្លៃរបស់មនុស្សត្រូវបានផ្តល់អោយដោយអ្នកដទៃ នោះនៅលើលោកនេះគ្មានទេមនុស្សដែលថ្លៃថ្នូរ -ខឹម វាសនា
·         ការដឹងពីបញ្ញាវាសំខាន់ហើយ ប៉ុន្តែការដឹងពីបញ្ញាហើយនិងដំណោះស្រាយ សំខាន់ហើយចាំបាច់ទៀត -ខឹម វាសនា
·         បើអ្នកមើលសៀវភៅ រួចហើយអ្នកគ្មានសេចក្តីសន្និដ្ឋាន មិនហ៊ានទាត់ចោលថា គំនិតមួយនេះ ទស្សនមួយនេះ ខុស គំនិតមួយនេះ ទស្សនមួយនេះ ត្រូវ បើអ្នកគ្មានសេចក្តីសន្និដ្ឋានពីការអានរបស់អ្នកទេ ការអានរបស់អ្នកមិនបានជាប្រយោជន៍ទេ -ខឹម វាសនា
·         គ្រប់កាលទេសទាំងអស់ មិនថា យើងបានឈ្នះឆ្នោតក៏ដោយ ឬមិនទាន់បានឈ្នះឆ្នោតក៏ដោយ ការផ្តល់មូលដ្ឋានក្នុងការពិចារណាទៅអោយប្រជាពលរដ្ឋនៅតែជារឿងសំខាន់ -ខឹម វាសនា
·         ខឹងគេបោកយើង រឿងដែលត្រឹមត្រូវ គឺបង្កើនចំណេះដឹងខ្លួនឯង -ខឹម វាសនា
·         តែនិយាយដល់ប្រជាធិបតេយ្យ គេនិយាយដល់ការចូលរួម តែនិយាយដល់ការចូលរួម គេនិយាយដល់គុណភាពនៃអ្នកចូលរួម តែនិយាយពីគុណភាពនៃអ្នកចូលរួម គេនិយាយពីសម្ថភាពវែកញែត ហើយនិងសីលធម៌ -ខឹម វាសនា
·         វិប្បដិសារីគឺជាទណ្ឌកម្មធំបំផុតរបស់មនុស្សដែលមានឧត្តមគតិ -ខឹម វាសនា
·         ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ អាចមិនមែនជាប្រយោជន៍ជាតិ ប៉ុន្តែផលប្រយោជន៍ជាតិច្បាស់ណាស់ គឹជាផលប្រយោជន៍របស់យើងគ្រប់ៗគ្នា -ខឹម វាសនា
·         ក្រៅពីបេះដូង អ្នកនយោបាយត្រូវមើលអោយឃើញថា ស្រុកមួយនេះត្រូវដោះស្រាយយ៉ាងម៉េច អោយបានច្បាស់លាស់ -ខឹម វាសនា
·         មនុស្សដែលខ្លាចអន់គឺជាមនុស្សអន់បំផុត -ខឹម វាសនា
·         ខ្ញុំពេញចិត្តនឹងអោបក្តីទុក្ខតែម្នាក់ឯង ដោយគ្មាន​មនុស្សជាទីស្រលាញ់របស់ខ្ញុំចូលរួម ប៉ុន្តែខ្ញុំឈឺចាប់ខ្លាំងណាស់ កាលណាខ្ញុំមានក្តីសុខដោយគ្មានមនុស្សជាទីស្រលាញ់របស់ខ្ញុំចូលរួម -ខឹម វាសនា
·         ប្រជាធិបតេយ្យ គឺជាទម្រង់នៃការដឹកនាំរដ្ឋមួយដែលសិទ្ធិ និងអំណាចជាម្ចាស់ប្រទេសក្នុងការចាត់ចែងកិច្ចការប្រទេសជាតិស្ថិតនៅក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ឋជាអចិន្ត្រៃយ៍ ហើយដើម្បីអោយមានសិទ្ធិ និងអំណាចជាម្ចាស់ប្រទេសស្ថិតនៅក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ឋជាអចិន្ត្រៃយ៍នោះ គឺត្រូវតែមានយន្តការមួយកាត់បន្ថយអំណាចរបស់អ្នកដឹកនាំដោយធានាអោយមានតុល្យភាពអំណាច រវាងអ្នកកាន់ការស្រុកទេសដែលជាតំណាងដែលប្រជាពលរដ្ឋជ្រើសតាំងឡើងអោយទៅដឹកនាំប្រទេស ជាមួយនឹងប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស ដើម្បីអោយអ្នកតំណាងច្បាស់ជាអ្នកតំណាង ដើម្បីអោយប្រជាពលរដ្ឋម្ចាស់ប្រទេស ច្បាស់ជាប្រជាពលរដ្ឋម្ចាស់ប្រទេស។ -ខឹម វាសនា[


No comments:

Post a Comment