Tuesday, March 4, 2014

មានមនុស្សច្រើនណាស់ ដែលយល់ថាវាមិនជារឿងអាក្រក់ពេកទេ ឬអាចថាជារឿងល្អគួរសមដែរ ដែលនៅក្នុងប្រទេសមួយ មានមនុស្សដែលនៅក្នុងក្រុមការងារសង្គ្រោះ ដូចជាអ្នកនយោបាយ អ្នកសាសនា និងក្រុមមនុស្សធ្វើការងារសង្គមទាំងឡាយ សំដែងធ្វើជាជនសប្បុរសចំពោះពលរដ្ឋខ្លួនឯង ព្រោះថាតាមរយៈការសំដែងជាជនសប្បុរស ពលរដ្ឋក៏អាចទទួលបានផលប្រយោជន៍ខ្លះដែរ។ ប៉ុន្តែគេភ្លេចមើលជ្រុងអវិជ្ជាមាន ដែលកើតមកពីក្រុមមនុស្សប្រភេទ ពិតណាស់ពួកនេះ តែងតែព្យាយាមបង្ហាញភាពសប្បុរសក្លែងក្លាយរបស់ខ្លួនទៅដល់ពលរដ្ឋក្នុងសង្គមនោះ តែការពិតពួកគេប្រើរូបភាពសប្បុរសក្នុងការស្វែងរកប្រយោជន៍ខ្លួន។ មនុស្សប្រភេទនេះជាក្រុមមនុស្សតែងតែបំភាន់កាពិតជាប្រចាំ ធ្វើអោយពលរដ្ឋវង្វេង ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន អ្វីដែលគេអាចឆ្លៀតបានគេឆ្លៀតរហូត គេតែងតែឈោងចាប់យកប្រយោជន៍ផ្ទាល់ខ្លួនដោយជាន់គេតាមគ្រប់ឱកាសដែលគេមាន បង្ករភាពវឹកវរមិនឈប់មិនឈរ។ និយាយជាប្រភេទមនុស្សជះឥទ្ធិពលអាក្រក់ទៅក្នុងសង្គមជាប្រចាំ ទោះសង្គមធ្លាក់ក្នុងស្ថានភាពណាក៏ដោយក៏ការសំរេចចិត្តរបស់គេគឺផ្អែកលើផលប្រយោជន៍ផ្ទាល់ខ្លួនដែរ។ ជាក្រុមមនុស្សចង្រៃដល់សង្គមខ្លាំងណាស់៕


No comments:

Post a Comment