Monday, February 3, 2014

អ្នកទាំងអស់គ្នាអាចស្រមៃបានទេ ក្នុងទំនាក់ទំនងជាគូជីវិត តើមានស្នេហាប៉ុន្មានប្រភេទ? គឺអ្វីខ្លះ? ហើយក្នុងសង្គមមនុស្សប្រភេទណាច្រើនជាងគេ?

ពាក្យថាស្នេហាគឺនិយាយដល់អារម្មណ៍ស្រលាញ់
បើគ្មានអារម្មណ៍ស្រឡាញ់ទេ មិនរាប់ថាជាស្នហាឡើយ ទោះជាប្តីប្រពន្ធក៏ដោយ ។ ពូសួរថាស្នហាមានប៉ុន្មានប្រភេទគឺសំដៅដល់សេចក្តីស្រលាញ់។ តើមានក្តីស្នេហាព្រោះហេតុប៉ន្មានយ៉ាង?
តែនិយាយដល់ការស្នេហាគឺនិយាយដល់ការស្រឡាញ់ តែនិយាយដល់ការស្រលាញ់គឺនិយាយដល់ការហួងហែង គ្មានការហួងហែងគឺគ្មានក្តីស្នេហាទេ ប៉ុន្តែហួងហែងកំរិណានោះ គឺជារឿងដែលត្រូវជជែកគ្នា កុំនិយាយបែបមិនយល់អារម្មណ៍ខ្លួនឯងថា ស្នេហាគឹមានតែការលះបង់សុទ្ធសាធនោះ
ស្នេហាឬការស្រលាញ់មានបីពួក មួយគឺសំដៅដល់ស្នេហាដែលត្រូវបានទាក់ទាញដោយចំណង់ផ្លូវភេទ ជាក្តីស្នេហ៍ដែលឆាបឆេះខ្លាំងណាស់ តែមិនងំយូរទេ ជាទូទៅគឺដោយសាររូបសម្បត្តិខាងក្រៅ អីចឹងហើយបានជាមនុស្សស្អាតសង្ហា ច្រើនមានមនុស្សស្រលាញ់ច្រើន។ ស្ទើរតែគ្មានមនុស្សណាម្នាក់ដែលចិត្តរបស់គេមិនត្រូវបានទាក់ទាញ ដោយរូបសម្បត្តិស្អាតសង្ហារបស់អ្នកដ៏ទៃនោះទេ ប៉ុន្តែគ្រាន់តែអ្នកខ្លះតិច អ្នកខ្លះខ្លាំង ហើយគេទប់អារម្មណ៍គេតែប៉ុណ្ណោះ។ ស្នេហាប្រភេទនេះទៅជាមួយនឹងភាពងងឹតរបស់ចិត្ត ឆាប់ស្រលាញ់ឆាប់បាត់ ជាទូទៅពិបាកសួររកមូលហេតុនៃការស្រឡាញ់ និងការបាត់ការស្រលាញ់អោយបានច្បាស់លាស់ណាស់។ ស្រលាញ់គឺស្រលាញ់ ឈប់ស្រលាញ់គឺឈប់ស្រលាញ់ កុំសួរពីមូលហេតុ។
 ប្រភេទទីពីរ គឺមិនងងិតងងល់ដូចស្នេហាទីមួយទេ គឺមានការគិតគូរថ្លឹងថ្លែង រកភាពគួរឬមិនគួរ។ គេមានឱកាសគិត ព្រោះពិតណាស់គេមិនត្រូវបានអូសទាញដោយស្នហាទីមួយទេ គេអាចពិចារណាទៅ លើរូបសម្បត្តិខ្លះ លើចិយាសម្បត្តិខ្លះ ទៅលើភាពល្អរបស់ អ្នកដែលខ្លួនប្រុងរើសជាគូជីវិត មកលើខ្លួនគេខ្លះ។ ដូចជាប្រើពាក្យថានាង ឬគាត់ល្អនឹងខ្ញុំណាស់ នាងឬគាត់ស្រលាញ់ខ្ញុំណាស់ នាងឬគាត់បានលះបង់ចំពោះខ្ញុំច្រើនណាស់ នាងឬគាត់មានចរិតល្អណាស់ នាងឬគាត់យល់ចិត្តខ្ញុំណាស់ ខ្ញុំសង្ឃឹមថា អាចពឹងពាក់ជាគូជីវិតរហូតដល់ថ្ងៃស្លាប់បាន ខ្ញុំជឿជាក់ថានាងឬគាត់ស្មោះត្រង់នឹងខ្ញុំណាស់ ជាដើម ។ វាអាចកើតពីអានុស្សាវរីយ៍ល្អជាមួយគ្នា ឬភាពស៊ីសង្វាក់ផ្នែកអារម្នណ៍ដែពិបាកបំភ្លេចគ្នាបាន។ ស្នេហាប្រភេទនេះមានចំនួនច្រើនគួរសមដែរ ហើយអាចជា understanding love ដែរព្រោះហេតុផលនៃការស្រលាញ់ភ្លឺស្វាងគួរសមដែរ ប៉ុន្តែ ជាក្តីស្នេហា ដើម្បីអញដដែល មិនមែនជាក្តីស្រលាញ់ដែលមានលក្ខណៈជាកាផ្តល់អោយទេ ដែលស្នេហាខ្ពស់បំផុតរបស់មនុស្សទេ។ ប្រភេទទីបីជាកំពូលនៃក្តីស្នេហាដែលរកបានដោយកំរក្នុងសង្គមមនុស្ស ហើយមនុស្សពិបាកនឹងយល់បន្តិចពីព្រោះជួនកាលគេមិនអាចពាល់អារម្មណ៍នោះត្រូវ។

No comments:

Post a Comment