Thursday, February 13, 2014

ការទទួលយកការពិតទាំងវិជ្ជាមាន ទាំងអវិជ្ជាមាន

 ចំពោះស្ថានភាពមួយ គំនិតអវិជ្ជមានមិនល្អចំពោះការដោះស្រាយស្ថានភាពនោះទេ រីឯគំនិតវិជ្ជាមានក៏នៅតែមិនល្អសំរាប់ការដោះស្រាយស្ថានភាពនោះដែរ ប៉ុន្តែការទទួលយកការពិតទាំងវិជ្ជាមាន ទាំងអវិជ្ជាមានចំពោះស្ថានភាពនោះទៅវិញទេ ដែលជាមូលដ្ឋានប្រាកដប្រជាមិនអាចខ្វះបានក្នុងការផ្តើមដោះស្រាយដោះស្ថានភាពនោះអោយបានសំរេចពិតប្រាកដ។ ហើយ ជាទូទៅគេបង្រៀនអោយគិតតែវិជ្ជមានប៉ុណ្ណោះ ដោយមិនអោយគិតអវិជ្ជមាន។ ការគិតថា វិជ្ជាមាន ចំពោះរឿងអវិជ្ជា គឺកុហកខ្លួនឯងហើយ។ បើអ្នក ចាប់ផ្តើមនិយាយកុហកខ្លួនឯងទៅហើយ សួរថាតើអ្នកទៅធ្វើការដោះស្រាយការពិតយ៉ាងម៉េចទៅកើត?

No comments:

Post a Comment